+855 23 43 00 63

ពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ នៅក្រសួងចំនួន ១០ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០១៨”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា អេហ្វ អឹម អាយ អេស (FMIS) ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន១០ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីមន្ត្រីមកពីក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍ សរុបជាង៤០០នាក់ ។