ការចុះដំឡើងបណ្តាញចរន្តអគ្គិសនី បណ្តាញតភ្ជាប់ពីទីតាំងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥
បន្ទាប់ពីបានចុះសិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងបានកំណត់ទីតាំងសម្រាប់ដាក់ឧបករណ៍បែងចែកបណ្តាញតភ្ជាប់ បណ្តាញចរន្តអគ្គិសនី និងបានសិក្សាទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS បានរួចរាល់កន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៨ នឹងចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាននៅក្នុងទូរ Rackរួមមាន Fire wall, Router, Switch និង UPS និងដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅតាមបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដើម្បីភ្ជាប់មកកាន់មជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យឱ្យបានរួចរាល់មុនពេលចុះដំឡើងម៉ាស៊ីនកុំព្យូទ័រនៅជំហានបន្ទាប់ ។