កិច្ចប្រជុំពិភាក្សាស្តីពី “ការជ្រើសរើសក្រសួង-ស្ថាប័នក្នុងការអនុវត្តប្រព័ន្ធ FMIS
គម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) នឹងរៀបចំកិច្ចប្រជុំស្តីពី “ការជ្រើសរើសក្រសួង-ស្ថាប័នក្នុងការអនុវត្តប្រព័ន្ធអេហ្វអឹមអាយអេស” ក្នុងគោលបំណងពិភាក្សាជាមួយពាក់ព័ន្ធនៃក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីប្រមូលធាតុចូលសំខាន់ៗ ក្នុងការកំណត់ពីលក្ខខណ្ឌក្នុងការជ្រើសរើសក្រសួង-ស្ថាប័ន ដែលសមស្របដើម្បីប្រើប្រាស់ប្រព័ន្ធក្នុងឆ្នាំ២០១៩ខាងមុខ។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំជាន់ផ្ទាល់ដី អាគារ “គ” ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។