ការចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន សិក្សាទីតាំង និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងចំនួន១០ផ្សេងទៀត
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន សិក្សាទីតាំង និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នចំនួន១០ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០១៨ នេះ ។ បើតាមកាលវិភាគ ក្រសួង-ស្ថាប័នទាំង១០នោះរួមមាន៖
ថ្ងៃទី២៣ មេសា ២០១៨៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ថ្ងៃទី២៤ មេសា ២០១៨៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ថ្ងៃទី២៥ មេសា ២០១៨៖ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ។
ថ្ងៃទី២៦ មេសា ២០១៨៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងព័ត៌មាន ។
ថ្ងៃទី២៧ មេសា ២០១៨៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។