លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បំពាក់ឧបករណ៍ WAN/LAN ដល់ក្រសួង-ស្ថាប័នទាំង១០
ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើការបំពាក់ឧបករណ៍ WAN/LAN ដល់ក្រសួង-ស្ថាប័នទាំង១០ ដោយក្រសួងទាំងនោះរួមមាន៖ ក្រសួងបរិស្ថាន ( MOE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រសួងសុខាភិបាល (MOH) ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS) ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) ។