+855 23 43 00 63

5

May, 2020

ដំណើរឆ្ពោះទៅកាន់ការអនុវត្តប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមដើមខែឧសភានេះ មានអង្គភាពថវិកាមួយចំនួននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុវត្តដោយជោគជ័យ នីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់តាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ខែឧសភា ឆ្នាំ២០២០ ។

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលបានអនុវត្តនីតិវិធីថ្មីនេះ រួមមាន អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមប្រឹក្សានីតិកម្ម, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ, អង្គភាពភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្ដាល, គណៈកម្មការមូលបត្រកម្ពុជា និង អគ្គនាយកដ្ឋានពន្ធដារ។

ដោយឡែក សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលដែលមិនទាន់ប្រើប្រាស់ប្រព័ន្ធ FMIS នៅរក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្នផ្ទៃក្នុងដដែល ប៉ុន្តែត្រូវបញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ទៅអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តដំណើរការនីតិវិធីនៅក្នុងប្រព័ន្ធ FMIS ។