+855 23 43 00 63

31

Oct, 2019

កិច្ចប្រជុំអនុក្រុមការងារទទួលបន្ទុកកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារនៃ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅបន្តជំរុញកិច្ចការងារ និងតាមដានវឌ្ឍនភាពរបស់អនុក្រុមការងារទទួលបន្ទុកកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារនៃ FMIS នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុក្រុមការងារកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើលទ្ធផលនៃការសិក្សារបស់លេខាធិការដ្ឋានក្រុមការងារ FMWG អំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នលើការទូទាត់ចំណាយព្រម ឬទូទាត់ត្រង់ ដែលជ្រើសរើសយកមុខសញ្ញាចំណាយស្ថិតនៅក្នុងប្រកាសស្ដីអំពីការប្រគល់សិទ្ធិជូនមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង-ស្ថាប័នអនុម័តក្នុងនាមជាអភិបាលហិរញ្ញវត្ថុ។ ជាលទ្ធផលនៃកិច្ចប្រជុំ គឺ៖ ១-អគ្គនាយកដ្ឋានរតនាគារជាតិកំណត់នូវម៉ូដែលនៃលំហូរនីតិវិធីទូទាត់ត្រង់ក្នុងក្របខណ្ឌខាងលើនេះដូចគ្នានឹងការទូទាត់ចំណាយបៀវត្ស (ដែលបានសិក្សានិងស្នើកែសម្រួលរួចហើយ), ២-អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នឹងពិភាក្សាផ្ទៃក្នុងបន្ថែម ដើម្បីពិនិត្យលទ្ធភាពកែសម្រួលនីតិវីធីអនុវត្តការងារទូទាត់ត្រង់នេះ, ៣-សិក្សាបន្ថែមទៅលើនីតិវិធីទូទាត់ត្រង់នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដើម្បីកំណត់នូវម៉ូដែលរួម, ៤-លេខាធិការដ្ឋានក្រុមការងារ FMWG រៀបចំនូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការសិក្សាលើនីតិវិធីទូទាត់បៀវត្សដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យជ្រាប និងស្នើសុំដាក់អនុវត្តនៅចុងឆ្នាំ២០១៩ នេះ។