+855 23 43 00 63

14

Dec, 2021

ការចុះគាំទ្រ និង បង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងប្រព័ន្ធ FMIS (FMIS-Functional) ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២២

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យការអនុវត្តប្រតិបត្តិការចំណូល-ចំណាយហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានី-ខេត្ត ត្រឹមត្រូវរហូតដល់អាចផលិតរបាយការណ៍ហិរញ្ញវត្ថុចេញពីប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព មុននឹងឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បនឹងចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបចុះប្រតិបត្តិការហិរញ្ញវត្ថុតាមមុខងារនីមួយៗក្នុងប្រព័ន្ធ FMIS ដោយផ្ទាល់បន្ថែមដល់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ។ តាមផែនការ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រចាប់ពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ ។

ដោយឡែក ចាប់ពីថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១  ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបចុះប្រតិបត្តិការហិរញ្ញវត្ថុតាមមុខងារនីមួយៗក្នុងប្រព័ន្ធ FMIS ដោយផ្ទាល់បន្ថែមដល់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៅខេត្តត្បូងឃ្មុំ កំពង់ចាម កោះកុង និង ព្រះសីហនុ ។

តាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

១. ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រងនិងការអនុវត្តថវិកា និង ហិរញ្ញវត្ថុ ។

២. កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ ។

៣. តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ។

៤. ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា ។

៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ ។

៦. អាចតាមដាននូវលំហូរប្រតិបត្តិការ តាមរយៈលំហូរប្រតិបត្តិការក្នុងប្រព័ន្ធ FMIS នៅគ្រប់ដំណាក់កាល (រួមមានដំណាក់កាលអាណាប័ក ដំណាក់កាលអភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ ) ។

៧. ជាការពិតណាស់ នៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ នៅពេលនីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង ត្រូវបានដាក់ឱ្យអនុវត្ត ។