+855 23 43 00 63

12

Jan, 2017

ក្រសួង១០ នឹងរៀបចំក្រុមការងារអនុវត្តគម្រោង FMIS

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

តំណាងក្រសួងចំនួន១០ នឹងរៀបចំក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតាមស្ថាប័នរបស់ខ្លួនដើម្បីត្រៀមខ្លួនទទួលយកប្រព័ន្ធទៅប្រើប្រាស់នៅក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៧នេះ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមកាងារគ្រប់គ្រងគម្រោង FMIS ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួងចំនួន១០ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងទាំង ១០នេះ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំយុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៦. ក្រសួងកិច្ចការនារី ៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៨. ក្រសួងមុខងារសាធារណៈ ៩. ក្រសួងបរិស្ថាន ១០. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថាការចូលរួមសហការពីសំណាក់មន្ត្រីគ្រប់កម្រិតទាំងអស់គឺពិតជា ការងារដែលចាំបាច់ជាទីបំផុត។ «បើសិនជាគ្មានការចូលរួមគ្រប់កម្រិតនោះទេ ការអនុវត្តគម្រោង FMIS គឺពិតជាមិនអាចទៅរួចនោះទេ។ រឿងបច្ចេកទេសគឺជារឿងមួយ ប៉ុន្តែរឿងសតិអារម្មណ៍គឺជារឿងលំបាកណាស់ដែលទាមទារ ឱ្យមានការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ ព្រោះរឿងនេះពាក់ព័ន្ធនឹងការសម្រេចចិត្ត និងទទួលខុសត្រូវខ្ពស់។» ស្របគ្នានេះដែរ លោកជំទាវតំណាងក្រសួងសុខាភិបាលបានលើកឡើងស្រដៀងគ្នានេះដែរថា៖ «ខ្ញុំយល់ថាប្រព័ន្ធ FMIS មានសារសំខាន់ទាំងក្នុងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស។ ហើយបើទៅថ្ងៃអនាគតទៅ វាប្រហែលជាអាចអនុញ្ញាតឱ្យសាធារណជនអាចចូលទៅមើលបានអំពី ព័ត៌មានហិរញ្ញវត្ថុសាធារណៈក្នុងកម្រិតណាមួយបាននោះ វាក៏កាន់តែប្រសើរសម្រាប់ពួកយើងទាំងអស់គ្នា។» ផលប្រយោជន៍មួយចំនួនដែលក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងទទួលបានពេលប្រើប្រាស់ប្រព័ន្ធ FMIS បានពេញលេញមានដូចជា៖ • ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា […]

ព័ត៌មានលម្អិត

11

Jan, 2017

ក្រុមការងារគ្រប់គ្រងគម្រោងពិភាក្សាផែនការគម្រោងជំហានទី២

ដោយ៖: | Tags: , , , , | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីផ្ដល់ព័ត៌មានអំពីបច្ចុប្បន្នភាព ក៏ដូចជាទាញយកធាតុចូលបន្ថែម ពីអគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធគន្លឹះនានា និងដើម្បីរៀបចំសមាសភាពក្រុមការងារគ្រប់គ្រងគម្រោងថ្មី ជាការត្រៀមខ្លួនពង្រីកការអនុវត្តគម្រោងក្នុងជំហានទី២ ទៅតាមក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ នៅសាលប្រជុំធំ អាគារធំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្រោយពីបានមើលឃើញអំពីបច្ចុប្បន្នភាពនៃគម្រោង និងផែនការព្រាងនៃការអនុវត្តគម្រោងក្នុងជំហានទី២ ឯកឧត្ដម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានថវិកា ក្នុងការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបង្កើតក្រុមការងារបច្ចេកទេសដើម្បីធ្វើការដោយផ្ទាល់ជាមួយនឹងក្រុមការងារជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា និងក្រសួង-ស្ថាប័នដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។ បន្ថែមលើនេះទៅទៀត ឯកឧត្ដមបានជំរុញឱ្យមានការសិក្សាស៊ីជម្រៅលើនីតិវិធីអនុវត្តការងារប្រចាំថ្ងៃរបស់ក្រសួង-ស្ថាប័នទាំងអស់ទុកជាមុន ដើម្បីធានាឱ្យលំហូរការងារក្នុងប្រព័ន្ធនឹងធ្វើឡើងដោយរលូន។ ដោយឡែក ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានថ្លែងចំណាប់អារម្មណ៍លើការបន្តពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងជំហានទី១ នៅតាមរតនាគាររាជធានី-ខេត្ត និងអគ្គនាយកដ្ឋានក្រសួង ដើម្បីរក្សាភាពជោគជ័យក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលអន្តរកម្មឈានទៅការអនុវត្តក្នុងជំហានបន្ទាប់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាល និងជ្រើសតាំងគ្រូឧទ្ទេស ដែលអាចបណ្តុះបណ្តាល ឬធ្វើបទបង្ហាញពីការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលមានផ្នែក ថវិកាកម្មវិធី និងប្រព័ន្ធ FMIS ប្រចាំក្រសួង សម្រាប់ជួយសម្រួល និងដោះស្រាយបញ្ហានានាទាក់ទងលើការអនុវត្តការងារប្រចាំថ្ងៃលើប្រព័ន្ធ FMIS។ ទោះជាយ៉ាងណា ក្រុមការងារនឹងធ្វើការពិភាក្សាស៊ីជំរៅបន្ថែមលើបញ្ហានេះ មុននឹងឈានដល់ការស្នើសុំគោលការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ជាចុងបញ្ចប់ អង្គប្រជុំបានពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគម្រោងសារជាថ្មី ដោយព្យាយាមកាត់បន្ថយសមាសភាពសមាជិកក្រុមការងារ និងពង្រឹងបន្ថែមនូវការចូលរួមយ៉ាងបុរេសកម្មរបស់ក្រុមងារនេះ សំដៅជំរុញការអនុវត្តគម្រោងក្នុងជំហានទី២ ធ្វើទៅបានប្រកបដោយភាពជោគជ័យ។

ព័ត៌មានលម្អិត