
26
Jan, 2018
យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំ យុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងបរិស្ថាន ៧. ក្រសួងមុខងារសាធារណៈ ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១០. ក្រសួងកិច្ចការនារី ។ ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ […]
ព័ត៌មានលម្អិត