+855 23 43 00 63

28

Apr, 2023

សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា ជូនក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល)”

ដោយ៖: | Tags: , , , , , , , | មតិយោបល់: 0

នាព្រឹកថ្ងៃ អង្គារ ៦រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នំា ២០២៣, តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្ត្រី នៃក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ដែលក្នុងនោះរួមមាន ៖ ១.ក្រសួងអប់រំ យុវជននិងកីឡា រួមទាំង៖ ១-វិទ្យាសា្ថនជាតិអប់រំ, ២-វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ៣-គណៈ កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា; ២.ក្រសួងសុខាភិបាល រួមទាំង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍; ៣.ក្រសួងមហាផ្ទៃ រួមទាំង៖ ១-អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ២-អគ្គ-លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), ៣-គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញឬទារុណកម្ម (គ.ជ.ប.ទ), និង ៤-អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក; ៤.ក្រសួងធម្មការនិងសាសនា ៦.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៧.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ៨.ក្រសួងការពារជាតិ ៩.ទីស្តីការគណៈរដ្ឋមន្ត្រី ១០.ក្រសួងរ៉ែ និងថាមពល ១១.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ១២.ក្រសួងមុខងារសាធារណៈ រួមទាំង សាលាភូមិន្ទរដ្ឋបាល ១៣. ក្រសួងផែនការ ១៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រី មកពីក្រសួង-ស្ថាប័នចំនួន ១៤ (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) […]

ព័ត៌មានលម្អិត

1

Mar, 2018

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ៖: | Tags: , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ សរុបជាង២០០នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ គោលបំណងសំខាន់ៗនៃកម្មវិធីនេះគឺ៖ ១. ផ្ដល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ បានស្វែងយលអំពីបទពិសោធន៍ល្អៗ ពីការអនុវត្តគម្រោង FMIS កន្លងមក ២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS នីតិវិធីអនុវត្តតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ ៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនីមួយៗ។ ក្នុងកម្មវិធីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការអនុម័តលើ “សេចក្ដីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ថវិកា ឆ្នាំ២០១៨-២០២៥” របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យការបើកផ្ដល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ ភាគច្រើននៃមន្ត្រីដែលចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខងារ និងលំហូរការងារក្នុងប្រព័ន្ធ FMIS ដែលខ្លួនធ្លាប់តែឮតៗគ្នា ប៉ុន្តែមិនដែលបានស្គាល់ពីរូបរាងពិតប្រាកដថាប្រព័ន្ធនេះមានសភាពយ៉ាងណាឡើយ។ ការធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមន្ត្រីតំណាងរតនាគារខេត្តបាត់ដំបង និងឧត្ដរមានជ័យ បានផ្ដល់នូវធាតុចូល និងបទពិសោធន៍យ៉ាងច្រើន ដើម្បីឱ្យមន្ត្រីមានការយល់ដឹង និងអាចពិភាក្សា ក៏ដូចជាការត្រៀមទុកជាមុនក្នុងការអនុវត្តគម្រោង FMIS នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀតនៅក្នុងឆ្នាំ២០១៨នេះ។ ចូលមើលរូបភាពផ្សេងៗទៀតក្នុងបណ្ដាញសង្គម Facebook របស់គម្រោង៖ កម្រងរូបភាពកម្មវិធីបញ្ជ្រាបការយល់ដឹង ទាញយកសេចក្ដីប្រកាសព័ត៌មានសម្រាប់កម្មវិធី៖ https://fmis.mef.gov.kh/contents/uploads/2018/03/សេចក្ដីប្រកាសព័ត៌មាន_FMIS_Seminar.pdf ទាញយកបទបង្ហាញ៖ ការត្រៀមរៀបចំផ្នែកហេដ្ឋរចនាសម្ព័ន្ធ, យុទ្ធសាស្ត្របណ្ដុះបណ្ដាល, ការរៀបចំនីតិវិធីអនុវត្តស្តង់ដារ […]

ព័ត៌មានលម្អិត

26

Jan, 2018

យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំ យុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងបរិស្ថាន ៧. ក្រសួងមុខងារសាធារណៈ ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១០. ក្រសួងកិច្ចការនារី ។ ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ […]

ព័ត៌មានលម្អិត