+855 23 43 00 63

28

Apr, 2023

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា ជូនក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល)”

ដោយ៖: | Tags: , , , , , , , | មតិយោបល់: 0

នាព្រឹកថ្ងៃ អង្គារ ៦រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នំា ២០២៣, តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ដែលក្នុងនោះរួមមាន ៖ ១.ក្រសួងអប់រំ យុវជននិងកីឡា រួមទាំង ១-វិទ្យាសា្ថនជាតិអប់រំ, ២-វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ៣-គណៈ កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា; ២.ក្រសួងសុខាភិបាល រួមទាំង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍; ៣.ក្រសួងមហាផ្ទៃ រួមទាំង ១-អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ២-អគ្គ-លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), ៣-គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញឬទារុណកម្ម (គ.ជ.ប.ទ), និង ៤-អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក; ៤.ក្រសួងធម្មការនិងសាសនា ៦.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៧.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ៨.ក្រសួងការពារជាតិ ៩.ទីស្តីការគណៈរដ្ឋមន្ត្រី ១០.ក្រសួងរ៉ែ និងថាមពល ១១.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ១២.ក្រសួងមុខងារសាធារណៈ រួមទាំង សាលាភូមិន្ទរដ្ឋបាល ១៣. ក្រសួងផែនការ ១៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នចំនួន ១៤ (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) […]

ព័ត៌មានលម្អិត

12

Jan, 2017

ក្រសួង១០ នឹងរៀបចំក្រុមការងារអនុវត្តគម្រោង FMIS

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

តំណាងក្រសួងចំនួន១០ នឹងរៀបចំក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតាមស្ថាប័នរបស់ខ្លួនដើម្បីត្រៀមខ្លួនទទួលយកប្រព័ន្ធទៅប្រើប្រាស់នៅក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៧នេះ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមកាងារគ្រប់គ្រងគម្រោង FMIS ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួងចំនួន១០ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងទាំង ១០នេះ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំយុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៦. ក្រសួងកិច្ចការនារី ៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៨. ក្រសួងមុខងារសាធារណៈ ៩. ក្រសួងបរិស្ថាន ១០. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថាការចូលរួមសហការពីសំណាក់មន្ត្រីគ្រប់កម្រិតទាំងអស់គឺពិតជា ការងារដែលចាំបាច់ជាទីបំផុត។ «បើសិនជាគ្មានការចូលរួមគ្រប់កម្រិតនោះទេ ការអនុវត្តគម្រោង FMIS គឺពិតជាមិនអាចទៅរួចនោះទេ។ រឿងបច្ចេកទេសគឺជារឿងមួយ ប៉ុន្តែរឿងសតិអារម្មណ៍គឺជារឿងលំបាកណាស់ដែលទាមទារ ឱ្យមានការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ ព្រោះរឿងនេះពាក់ព័ន្ធនឹងការសម្រេចចិត្ត និងទទួលខុសត្រូវខ្ពស់។» ស្របគ្នានេះដែរ លោកជំទាវតំណាងក្រសួងសុខាភិបាលបានលើកឡើងស្រដៀងគ្នានេះដែរថា៖ «ខ្ញុំយល់ថាប្រព័ន្ធ FMIS មានសារសំខាន់ទាំងក្នុងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស។ ហើយបើទៅថ្ងៃអនាគតទៅ វាប្រហែលជាអាចអនុញ្ញាតឱ្យសាធារណជនអាចចូលទៅមើលបានអំពី ព័ត៌មានហិរញ្ញវត្ថុសាធារណៈក្នុងកម្រិតណាមួយបាននោះ វាក៏កាន់តែប្រសើរសម្រាប់ពួកយើងទាំងអស់គ្នា។» ផលប្រយោជន៍មួយចំនួនដែលក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងទទួលបានពេលប្រើប្រាស់ប្រព័ន្ធ FMIS បានពេញលេញមានដូចជា៖ • ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា […]

ព័ត៌មានលម្អិត