
3
Dec, 2020
កិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនឹងការអភិវឌ្ឍមុខងាររៀបចំផែនការថវិកា នៃប្រព័ន្ធ FMIS
នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធ FMIS បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ (ជាពិសេសនាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា) ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការអភិវឌ្ឍមុខងាររៀបចំផែនការថវិកា។
កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹង ១-ដំណាក់កាលនៃការចរចាថវិកាដែលត្រូវធ្វើការការកែសម្រួលថវិកាបន្ទាប់ពីកិច្ចប្រជុំកម្រិតបច្ចេកទេសនិងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ, ២-លំហូរនៃការរុញត្រឡប់ដើម្បីធ្វើការកែតម្រូវទិន្នន័យថវិកា, និង ៣-ការបញ្ជាក់អំពីទិន្នន័យច្បាប់ថវិកាដែលត្រូវបញ្ជូនចេញទៅប្រព័ន្ធ FMIS។
កិច្ចប្រជុំបានបញ្ចប់ដោយការចូលរួមពិភាក្សាយ៉ាងផុសផុល និងមានធាតុចូលច្បាស់លាស់សម្រាប់បន្តពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់។