+855 23 43 00 63

18

Dec, 2020

កិច្ចប្រជុំបច្ចេកទេសសម្រាប់ត្រៀម ក្នុងការកែសម្រួលសន្ធានកម្មរវាង ប្រព័ន្ធ FMIS ជាមួយប្រព័ន្ធធនាគារដែលជាដៃគូ អនុវត្តប្រព័ន្ធ e-Payment

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំបច្ចេកទេសសម្រាប់ត្រៀម ក្នុងការកែសម្រួលសន្ធានកម្មរវាង ប្រព័ន្ធ FMIS ជាមួយប្រព័ន្ធធនាគារដែលជាដៃគូ អនុវត្តប្រព័ន្ធ e-Payment សម្រាប់ការបង់ចំណូលមិនមែនសារពើពន្ធ​ដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធ NRMIS ដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២១ខាងមុខ។
 
ក្រុមការងារនឹងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ទៀតសម្រាប់កិច្ចការនេះ។
សូមបញ្ជាក់ផងដែរថាមុខងារ e-Payment ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ដែលមាន នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមធ្វើការបង្ហាញស្តីអំពីការប្រើប្រាស់នូវមុខងារ e-Payment ដែលជាសមិទ្ធផលថ្មី នៃការសហការអភិវឌ្ឍរវាង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានរតនាគារជាតិ និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ដែលមុខងារនេះនឹងជួយសម្រួលដល់អ្នកបង់ចំណូល ធ្វើការបង់ឬទូទាត់សាច់ប្រាក់បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈកម្មវិធីលើទូរសព្ទដៃ (Mobile App) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាពិសេសទៅទៀតនោះក៏អាចធ្វើការបង់តាមរយៈ Mobile App របស់ធនាគារ អេសុីលីដា និង កាណាឌីយ៉ា ផងដែរ។