+855 23 43 00 63

6

Nov, 2023

សារថ្លែងអំណរគុណ និង ជូនពរ ជូនចំពោះឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងបេសកកម្មចុះសិក្សាវាយតម្លៃ ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យ និង វាយតម្លៃពីសុក្រឹត្យភាព ប្រសិទ្ធភាព ភាពសន្សំសំចៃ និង ភាពចំណេញពេលវេលានៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្ដតាម FMIS ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងសហការីទាំងអស់ នៃអគ្គាធិការដ្ឋាន ដែលបាន ខិតខំប្រឹងប្រែងចុះត្រួតពិនិត្យ និង វាយតម្លៃ ព្រមទាំងបានផ្តល់នូវរបាយការណ៍ វាយតម្លៃ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រុមការងារធ្វើការកែលម្អបន្ថែម ដើម្បីឱ្យការប្រើប្រាស់ FMIS ដំណើរការប្រកបដោយ ប្រសិទ្ធភាព និង និរន្ដរភាព ។

សូមជូនពរ ឯកឧត្តមប្រតិភូ និង សហការីប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕