
3
Jun, 2019
កិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អនុក្រុម៣ក្នុងក្របខណ្ឌគម្រោង FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងអនុក្រុមការងារចំនួនបីរួមមាន អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍មុខងាររៀបចំផែនការថវិកា, អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍មុខងារលទ្ធកម្ម និង អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍ការកាត់បន្ថយនីតិវិធីអនុវត្តការងារ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អនុក្រុមទាំង ៣ ក្នុងក្របខណ្ឌគម្រោង FMIS ។
នៅក្នុងកិច្ចប្រជុំ ក្រុមការងារទាំង ៣ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ដែលក្រុមនីមួយៗសម្រេចបានកន្លងមក ហើយក្រុមការងារទាំង ៣ នឹងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និត និងធ្វើការស្វែងយល់ពីតម្រូវការនៃក្រុមនីមួយៗ ដើម្បីសម្រេចតាមផែនការរួម ។