+855 23 43 00 63

22

Jan, 2024

សិក្ខាកាមក្រុមទី១ ត្រូវបានបញ្ចប់មុខវិជ្ជារួមដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឈានដល់ការអនុវត្តនីតិវិធីការងារក្នុង FMIS ក្នុងឆ្នាំ ២០២៤ នាពេលខាងមុខនេះ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ។
ដោយសមាសភាពអ្នកដែលត្រូវអនុវត្តមុខងារក្នុង FMIS នៅតាមរដ្ឋបាលក្រុង ស្រុក និង ខណ្ឌមានចំនួនច្រើន ក្រុមការងារបានរៀបចំ និង បែងចែកសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលជា ៣ ក្រុម ដែលក្នុងនោះ សិក្ខាកាមក្រុមទី១ បានបញ្ចប់វគ្គបណ្តុះបណ្តាលលើមុខវិជ្ជារួមដោយជោគជ័យ ដូចជា នីតិវិធីអនុវត្តស្តង់ដា, ការប្រើប្រាស់ FMIS លើការគ្រប់គ្រងគណនី FMIS, គណនេយ្យសាធារណៈ, មូលដ្ឋានគ្រឹះនៃសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន, នីតិវិធីក្នុងការអនុវត្តថវិកា, ការបង្កើត និង អនុម័តប្រតិបត្តិការបង់ចំណូលថវិកាក្រោមជាតិ, ប្រព័ន្ធជំនួយគាំទ្រ, ការរៀបចំថវិកា និង និយ័តកម្មថវិកា និង ការត្រួតពិនិត្យរបាយការណ៍ ។ ទន្ទឹមនេះ សិក្ខាកាមសរុបចំនួន ២៨៥ រូប នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលតាមមុខងារដែលគាត់ត្រូវអនុវត្តក្នុង FMIS តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ នីមួយៗ ទៅតាមកាលវិភាគរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
សូមបញ្ជាក់ផងដែរថា សមាសភាពសិក្ខាកាមចំនួន ៩៣ រូប នៃក្រុមទី១ រួមមាន៖ រដ្ឋបាលក្រុងសិរីសោភ័ណ្ឌ, រដ្ឋបាលក្រុងបាត់ដំបង, រដ្ឋបាលក្រុងកំពង់ចាម, រដ្ឋបាលក្រុងកំពង់ឆ្នាំង, រដ្ឋបាលក្រុងច្បារមន, រដ្ឋបាលក្រុងស្ទឹងសែន, រដ្ឋបាលក្រុងកំពត, រដ្ឋបាលក្រុងបូកគោ, រដ្ឋបាលក្រុងសួង, រដ្ឋបាលក្រុងខេមរភូមិន្ទ, រដ្ឋបាលក្រុងក្រចេះ, រដ្ឋបាលក្រុងសែនមនោរម្យ, រដ្ឋបាលក្រុងស្ទឹងត្រែង, រដ្ឋបាលក្រុងព្រះវិហារ ៕