+855 23 43 00 63

13

Jan, 2022

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ត្រូវបានបញ្ចប់

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ នាពេលនេះ គឺដើម្បីបន្តកិច្ចពិភាក្សាលើប្រធានបទនានា ដែលមិនទាន់បានបញ្ចប់កាលពីប្រជុំលើកទី១ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅ ។ 

ជាលទ្ធផល ក្រុមការងារបានសម្រេចឯកភាពលើការកំណត់សូចនាករក្នុងការអនុវត្តរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កិច្ចព្រមព្រៀងថ្មីរវាងរាជរដ្ឋាភិបាលនិងប្រតិភូសហភាពអឺរ៉ុប និង ដោយឡែកសម្រាប់ការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នដែលមានលក្ខណៈពិសេសចំនួន ១០ ក្រុមការងារត្រូវសិក្សា និង  ពិភាក្សាបន្ថែមដើម្បីកំណត់នីតិវិធីឲ្យមានសង្គតិភាព និងស្តង់ដាររួម ។