+855 23 43 00 63

15

Dec, 2023

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានត្រៀមខ្លួនរួចជាស្រេច សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីចលនាឥណទានថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង” សម្រាប់ក្រសួង-ស្ថាប័នចំនួន ៨

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការអនុវត្តសកម្មភាពរួម និង ដើម្បីឱ្យបានយល់កាន់តែច្បាស់ ក៏ដូចជាអាចអនុវត្តការងារតាម FMIS បានដោយរលូន និង មានប្រសិទ្ធភាពខ្ពស់ ក្រុមការងារគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីចលនាឥណទានថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង” ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួង-ស្ថាប័នចំនួន ៨ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី ១៨ ដល់២៥ ខែ ធ្នូ ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ និង ដោយផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងផ្តោតសំខាន់ទៅលើមុខងារប្រតិបត្តិការមួយចំនួនដូចខាងក្រោម៖

  • អ្នកបង្កើតប្រតិបត្តិការរជ្ជទេយ្យបុរេប្រទាន និង ​ចលនាឥណទានថវិកា
  • អ្នកត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការរជ្ជទេយ្យបុរេប្រទាន និង​ ចលនាឥណទានថវិកា
  • អនុម័តប្រតិបត្តិការចលនាឥណទាន (អភិបាលហិរញ្ញវត្ថុ)
  • អនុម័តប្រតិបត្តិការរជ្ជទេយ្យបុរេប្រទាន (អភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ)
  • អ្នកបង្កើត និង អ្នកអនុម័តប្រតិបត្តិការអ្នកបើកផ្តល់រជ្ជទេយ្យបុរេប្រទាន
  • អ្នកអនុម័តប្រតិបត្តិការចលនាឥណទាន និង រជ្ជទេយ្យបុរេប្រទាន

សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីខាងលើនេះរួចរាល់ កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ជូនក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អាជ្ញាធរសវនកម្មជាតិ, ក្រសួងធម្មការ និងសាសនា, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងយុត្តិធម៌ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលផងដែរ ៕