+855 23 43 00 63

15

Jan, 2024

វគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការ FMIS រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤” ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត ទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

ដោយពិនិត្យឃើញថា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ មានតួនាទីជាអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់ការអនុវត្តលើការប្រើប្រាស់ FMIS រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ហេតុនេះ ដើម្បីឱ្យមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និង អនុវត្តក្នុង FMIS បានរលូន និង មានប្រសិទ្ធភាព ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការ FMIS រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ។

វគ្គបណ្តុះបណ្តាលខាងលើនេះ ដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នាព្រឹកថ្ងៃ ចន្ទ ៥កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ តាមរយៈប្រព័ន្ធសន្នីសីទវីដេអូ ដោយប្រើកម្មវិធី Zoom ។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលខាងលើ នឹងរៀបចំឡើងក្នុងរយះពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ ៕