+855 23 43 00 63

26

Jul, 2022

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពី “គន្លឹះថ្មីៗលើការប្រើប្រាស់ប្រព័ន្ធ FMIS និង ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង” ជូនដល់អគ្គនាយកដ្ឋានរតនាគារជាតិ និង រតនាគារ រាជធានី-ខេត្តទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពី “គន្លឹះថ្មីៗលើការប្រើប្រាស់ប្រព័ន្ធ FMIS និង ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរអគ្គនាយកដ្ឋានរតនាគារជាតិ និង រតនាគារ រាជធានី-ខេត្តទាំង ២៥ ប្រមាណជាង ១៩១រូប ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែម, ដោះស្រាយនូវបញ្ហាប្រឈមនានា, ពិភាក្សាលើនីតិវិធីចុះប្រតិបត្តិការចូលក្នុងប្រព័ន្ធ និង ណែនាំពីគោលការណ៍ថ្មីៗជូនមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។
គួរបញ្ជាក់បន្ថែមផងដែរថា សម្រាប់មុខវិជ្ជាដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ, មុខងារសៀវភៅធំ, មុខងារគ្រប់គ្រងសាច់ប្រាក់, ការគ្រប់គ្រងគណនី FMIS, គន្លឹះថ្មីៗ និង ដំណោះស្រាយផ្សេងៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS, គោលការណ៍សុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់អ្នកប្រើប្រាស់ (End Use) និង ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper ។