
27
Jun, 2022
វគ្គបណ្តុះបណ្តាលអំពី “ការប្រើប្រាស់គន្លងសវនកម្ម(Audit Trail/ Audit Log) ក្នុងប្រព័ន្ធ FMIS
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលអំពី “ការប្រើប្រាស់គន្លងសវនកម្ម (Audit Trail/ Audit Log) ក្នុងប្រព័ន្ធ FMIS ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ និង មានការអញ្ជើញចូលរួមពីមន្ត្រីនៃអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាសិក្ខាកាម ចំនួន ១៤ ក្នុងនោះមានស្រ្តីចំនួន ៥រូប ។
វគ្គបណ្តុះបណ្តាលនេះ ផ្តល់ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដែលមានតួនាទីនៅក្នុងប្រព័ន្ធជាអធិការកិច្ចហិរញ្ញវត្ថុឱ្យបានយល់ដឹងអំពីគន្លឹះនៃការប្រើប្រាស់គន្លងសវកម្មនៅក្នុងប្រព័ន្ធ FMIS,ការទាញរបាយការណ៍ត្រួតពិនិត្យប្រតិបត្តិការ, និង ព័ត៌មានសំខាន់ៗដែលជាកម្មវត្ថុនៃការធ្វើសវនកម្ម លើប្រតិបត្តិការក្នុងមុខងារស្នូលរបស់ប្រព័ន្ធ FMIS លើមុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង និង មុខងារគណនីត្រូវទារ ។ បន្ថែមពីលើនេះទៀត គ្រូឧទេស្ទក៏បានធ្វើបទបង្ហាញអំពីរបៀបនៃការបង្កើត និង គ្រប់គ្រងគណនីអ្នកប្រើប្រាស់ FMIS ព្រមទាំង បានបង្ហាញអំពីមូលដ្ឋានគ្រឹះសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជូនមន្ត្រីអធិការកិច្ចហិរញ្ញវត្ថុ ផងដែរ ។