+855 23 43 00 63

27

Jul, 2022

ក្រុមការងារ FMIS រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារថ្មី សម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ តាមប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃ ពុធ ១៤រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការរងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារថ្មី សម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ តាមប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន០៧។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធសន្និសីទវីដេអូ ដែលមានការអញ្ជើញចូលរួមពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្ដាល នៃក្រសួង-ស្ថាប័នទាំង ០៧ រួមទាំង មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង-ស្ថាប័ន នៃនាយកដ្ឋានហិរញ្ញកិច្ច និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រសួង-ស្ថាប័នទាំង ០៧ រួមមាន៖ ១-ក្រសួងការពារជាតិ ២-ក្រសួងយុត្តិធម៌ ៣-ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ) ៤-ទីស្តីការគណៈរដ្ឋមន្ត្រី ៥-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៦-អាជ្ញាធរសវនកម្មជាតិ និង ៧-អង្គភាពប្រឆាំងអំពើពុករលួយ។
នីតិវិធីថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជូនអ្នកប្រើប្រាស់ដូចជា៖
• មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង
• លិខិតយុត្តិការចំណាយមួយចំនួន ត្រូវបានស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS
• ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការ
• តួអង្គចូលរួមនៅក្នុងនីតិវីធីថ្មីមានចំនួនតិចជាងមុន ។