+855 23 43 00 63

30

Oct, 2017

អ្នកជំនាញជាន់ខ្ពស់របស់ IMF បើកវគ្គបណ្តុះបណ្តាលអំពី ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់

ដោយ៖: | Tags: | មតិយោបល់: 0

អ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានរៀបចំបើកវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ដល់មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធនឹងការរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់របស់គ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលប្រពឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ការរៀបចំការបណ្តុះបណ្តាល់ស្តីអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់(Cash Planning and Cash Forecasting)”នេះឡើង គឺក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមរបស់មន្រ្តីរាជការ ដែលបាននិងកំពុងចូលរួមយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ។

គួរជម្រាបជូនថា នៅក្នុងចំណោមមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ មានមន្ត្រីមកពីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០រូប ដែលពួកគេ បាននិងកំពុងក្រេបជញ្ជក់ចំណេះដឹងបន្ថែមពីមុខជំនាញដ៏មានសារសំខាន់មួយនេះ ដើម្បីជាយានក្នុងការអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ។

គួរបញ្ជាក់ផងដែរថា ក្រោមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពប្រមូលចំណូលក្នុងស្រុកកាន់តែប្រសើររហូតឈានទៅរកអតិរេកសាច់ប្រាក់ ។ បន្ថែមពីនេះទៀត តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រកៀរគចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ បានធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាកើនពី ១៥,៣% រហូតដល់ ១៨,៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦ ៕