+855 23 43 00 63

3

Jul, 2014

វគ្គបណ្តុះបណ្តាលស្តីពី Oracle Solaris 11 System Administration

ដោយ៖: | Tags: | មតិយោបល់: 0

មន្រ្តីជំនាញផ្នែក​បច្ចេកទេស​របស់ក្រុមការងារ​ FMWG ចំនួន​ ៥ នាក់​បាន​ទទួលការ​បណ្ដុះ​បណ្ដាល​ពី​ក្រុម​ការងារ​បច្ចេកទេស​​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាក់ទង​ទៅ​នឹង​ប្រធានបទ Oracle Solaris 11 System Administration ដែល​មានរយៈពេល​ ៣ ថ្ងៃ  ចាប់ពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ ដល់​ថ្ងៃទី ២៦ ខែ មិថុនា​ ឆ្នាំ ២០១៤ ។ វគ្គបណ្ដុះបណ្ដាល​នេះ​គឺ​សិក្សា​ទៅលើ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម៖
– ការដំឡើងប្រព័ន្ធ​ប្រតិបត្តិការ​ Oracle Solaris 11 ដែល​រួម​មាន​ការដំឡើង​តាមរយៈ Automate Installer (Live Media) និង Text Installer
– ការគ្រប់គ្រង​លើ Package, Data Storage, Networking, Zones និង Users របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11
– ការគ្រប់គ្រង់លើ Oracle Solaris Services និង Process
– សិក្សាលើ​ឧបករណ៍​សម្រាប់ធ្វើការ​ត្រួតពិនិត្យប្រព័ន្ធ​ប្រតិបត្តិ​ការ​ System monitoring និង troubleshooting

បន្ទាប់​ពីបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​មន្រ្តី​ជំនាញផ្នែក​បច្ចេកទេសរបស់​ក្រុមការងារ FMWG បានទទួល​ចំណេះដឹងថ្មីៗ​ក្នុង​ការ​ដំឡើង និង គ្រប់គ្រង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 ដែល​ចំណេះ​ដឹង​ទាំងនេះ​បានទទួលមក​ពី​ការ​ពន្យល់​ណែនាំ​ពីគ្រូឧទ្ទេស ផ្គួបផ្សំ​នឹង​ការ​អនុវត្ត​ផ្ទាល់ផងដែរ។