
3
Sep, 2021
យល់ដឹងអំពីប្រព័ន្ធជំនួយគាំទ្រ PK-The Helper
PK-The Helper ជាប្រព័ន្ធជំនួយគាំទ្រ ដែលទទួលនូវរាល់គ្រប់ បញ្ហា /សំណើ /សំណូមពររបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ស្របទៅតាមកម្រិត និង ស្ថានភាពនៃបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ។
- ការចូលប្រើប្រាស់ប្រព័ន្ធ
ដើម្បីចូលប្រើប្រាស់ប្រព័ន្ធ PK-The Helper អ្នកប្រើប្រាស់តម្រូវឱ្យមាន Username និង ពាក្យសម្ងាត់ មុននឹងអាចប្រើប្រាស់បាន បន្ទាប់មកអ្នកប្រើប្រាស់ត្រូវបើកកម្មវិធី Web Browser ណាមួយ (ឧទាហរណ៍៖ Google Chrome, Safari, FireFox។ល។ ) ហើយចូលទៅកាន់អាសយដ្ឋាន ៖ https://helpdesk.mef.gov.kh
- ការបង្កើតសំបុត្រ
ការបង្កើតសំបុត្រនៅក្នុងប្រព័ន្ធជំនួយគាំទ្រ គឺដើម្បីដាក់បញ្ជូលនូវបញ្ហា ឬ សំណើសុំកែប្រែរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីឱ្យក្រុមការងារពិនិត្យ និង ដោះស្រាយនូវបញ្ហា ឬ សំណើកែប្រែផ្សេងៗ ឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើតសំបុត្របាន សូមអ្នកប្រើប្រាស់ចូលទៅកាន់ ប្រភេទសំបុត្រ >សំបុត្រ >បង្កើត ។
- ការស្វែងរកសំបុត្រដែលបានបង្កើត និង តាមដានស្ថានភាព
ក្រោយពេលសំបុត្រ បញ្ហា /សំណើ/សំណូមពរ ត្រូវបានបង្កើត អ្នកប្រើប្រាស់ អាចតាមដាននូវការដោះស្រាយដោយក្រុមការងារប្រព័ន្ធ និង ទទួលបានការដោះស្រាយឱ្យបានទាន់ពេលវេលា និង សម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីស្វែងរកសំបុត្រដែលបានបង្កើត និង តាមដានស្ថានភាពសំបុត្របានអ្នកប្រើប្រាស់ត្រូវចូលតាមច្រក ប្រភេទសំបុត្រ >សំបុត្រ ។
- ទំនាក់ទំនងក្រុមការងារ
ក្នុងករណីអ្នកប្រើប្រាស់ពុំអាចបង្កើតសំបុត្រ /មិនអាចតាមដានស្ថានភាពសំបុត្រ ឬ មានបញ្ហាទាក់ទងនិងប្រព័ន្ធ PK-The Helper អ្នកប្រើប្រាស់អាចធ្វើការទាក់ទងមកកាន់ក្រុមការងារជំនួយគាំទ្រតាមរយៈលេខទូរស័ព្ទ ០២៣ ៤៣០ ០៦៣ និង ០៨៧ ៨២២ ២៤៩ ។