
5
Apr, 2019
ស្វែងយល់ពីការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងរតនាគារ និងថវិកា (TABMIS) នៃប្រទេសវៀតណាម
នៅក្នុងកំឡុងពេលដែលប្រទេសវៀតណាមជួបនឹងវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តចាប់ផ្តើមធ្វើការកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនដែលមានឈ្មោះថា “Doi Mai” ចាប់តាំងពីឆ្នាំ ១៩៨៦ ដែលប្រទេសវៀតណាមបានពឹងផ្អែកលើកម្មវិធីសំខាន់ៗចំនួន ៣ ដែលរួមមាន៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងរតនាគារ និង ថវិកា (TABMIS), ការធ្វើវិមជ្ឈការសារពើពន្ធ និង ការកែទម្រង់ទៅលើការគ្រប់គ្រងវិនិយោគសាធារណៈ ចាប់ផ្តើមចេញពីការធ្វើវិមជ្ឈការសារពើពន្ធ ការគ្រប់គ្រង និង ពិនិត្យមើលការរៀបចំថវិកាត្រូវបានកែប្រែ និង មានវិន័យ ដែលការកែទម្រង់នៃផ្នែកនេះបានធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពបែងចែកធនធានឱ្យចំគោលដៅ និងជួយដល់ទីតាំងដែលខ្វះធនធានបំផុត។ ម្យ៉ាងវិញទៀត ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ TABMIS បានជួយកែលម្អនីតិវិធីអនុវត្តថវិកាឱ្យមានវិន័យ និង តម្លាភាព ជាមួយនឹងការគ្រប់គ្រងដ៏តឹងរឹង។ ប្រព័ន្ធ ក៏បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន នៅក្នុងកំឡុងពេលដែលរាជរដ្ឋាភិបាលមានបញ្ហាប្រឈមជាមួយការរៀបចំបែងចែកថវិកាតាមរយៈការជួយឱ្យមានភាពត្រឹមត្រូវ ទាន់ពេលវេលា តម្លាភាព និង ផ្តល់នូវរបាយការណ៍ទៅដល់គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ។
ដកស្រង់ និងកែសម្រួលជាភាសាខ្មែរពី Alternative Paths to Public Financial Management and Public Sector Reform
by World Bank