+855 23 43 00 63

17

Oct, 2023

ថ្នាក់ដឹកនាំ និង មន្ត្រីនៃ បគហ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល

ដោយ៖: | Tags: | មតិយោបល់: 0

សាលាភូមិន្ទរដ្ឋបាល បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមនៅតាមបណ្តាក្រសួង-ស្ថាប័ន នៃជំនាន់ទី៥ តាមរយ:ប្រព័ន្ធ (Microsoft team) នាព្រឹកថ្ងៃ អង្គារ ៣កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការរៀបចំពី ក្រសួងមុខងារសាធារណៈ, សហភាពអឺរ៉ុបប្រចាំកម្ពុជា, ជំនួយអូស្ត្រាលី និង ធនាគារពិភពលោកប្រចាំកម្ពុជា។

ជាមួយគ្នាដែរ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានចូលរួម ស្វែងយល់ក្នុងវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់ ភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ក្នុងវិស័យមុខងារសាធារណៈ ចាប់ពីកម្រិតមន្ត្រីរាជការក្រោមឱវាទ រហូតដល់កម្រិតថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សិក្ខាសាលានេះ បានពន្យល់លម្អិតពីអ្នកគ្រូ លោកគ្រូបង្គោល ទៅលើចំនុចសំខាន់ៗរួមមាន៖ ការបង្កើតចក្ខុវិស័យ, ការប្រាស្រ័យទាក់ទងគ្នា, ការធ្វើការងារជាក្រុម, ការអភិវឌ្ឍខ្លួន, ការផ្លាស់ប្តូរនិងការកែលម្អ, ការគិតប្រកបដោយយុទ្ធសាស្ត្រ ការធ្វើផែនការប្រកបដោយយុទ្ធសាស្ត្រ ការសម្របខ្លួនក្នុងការផ្លាស់ប្តូរ និង ការគ្រប់គ្រងកំណែទម្រង់ ។ល៕