+855 23 43 00 63

20

Dec, 2019

ត្រឹមសប្តាហ៍ទីបី ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារ FMIS សម្រេចបានការចុះគាំទ្រអ្នកប្រើប្រាស់បានចំនួន ១០ ក្រសួង-ស្ថាប័ន

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមសប្តាហ៍ទីបី នាខែធ្នូ ឆ្នាំ ២០១៩ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវការចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMISផ្ទាល់បានចំនួន ១០ ក្រសួង-ស្ថាប័ន ហើយ ក្នុងចំណោម ១៧ ក្រសួង-ស្ថាប័នថ្មី ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខ ។ ក្រសួង-ស្ថាប័នទាំងនោះរួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរសវនកម្មជាតិ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, អគ្គលេខាធិការដ្ឋានរដ្ឋសភា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងផែនការ, និង ក្រសួងធម្មការ និងសាសនា ។
ការចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ នៅក្រសួង-ស្ថាប័នចំនួន១៧ថ្មី នេះ នឹងប្រព្រឹត្តិទៅរយៈពេលជាងមួយខែ ក្នុងគោលបំណងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS បន្ថែមទៀត ដើម្បីធានាថា ការអនុវត្តប្រតិបត្តិការចំណូល-ចំណាយនានារបស់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុអនុវត្តបានត្រឹមត្រូវទៅតាមមុខងារនីមួយៗ រហូតអាចផលិតបានរបាយការណ៍ចេញពីប្រព័ន្ធ FMIS មុនឈានទៅប្រើប្រាស់ជាផ្លូវការ ។
បច្ចុប្បន្ន ប្រព័ន្ធ FMIS អាចមានលទ្ធភាពផលិតរបាយការណ៍បានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់សម្រាប់ថ្នាក់ដឹកនាំជាប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ ដើម្បីធ្វើការសម្រេចចិត្តលើការបែងចែកថវិកាបានកាន់តែមានប្រសិទ្ធភាព ដែលរបាយការណ៍ទាំងនោះរួមមាន៖
-ស្ថានភាពចំណូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-ស្ថានភាពចំណាយថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-ស្ថានភាពសាច់ប្រាក់
-ចំណូល និងចំណាយថវិកាតាមជំពូក
-ស្ថានភាពចំណាយថវិកាជាតិតាមចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា
-ប្រៀបធៀបចមណាយថវិកាក្នុងឆ្នាំ និងឆ្នាំមុន
-របាយការណ៍វិភាគប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានានាជាច្រើនទៀតជាបន្តបន្ទាប់ ។