+855 23 43 00 63

6

Aug, 2020

អ្វីទៅគឺជាប្រព័ន្ធជំនួយគាំទ្រ (PK The Helper)?

ដោយ៖: | Tags: | មតិយោបល់: 0

ប្រព័ន្ធជំនួយគាំទ្រ ដែលមានឈ្មោះជាភាសាអង់គ្លេសថា PK The Helper ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្របតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងគោលបំណងប្រមូលផ្តុំ និង ដោះស្រាយបញ្ហា ឬ ផ្តល់យោបល់ផ្សេងៗ លើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ដោយផ្អែកតាមកម្រិតស្ថានភាពនៃបញ្ហា ។ ការស្នើសុំដោះស្រាយបញ្ហានេះ គឺតាមរយៈការបង្កើតសំបុត្របញ្ហា ដែលមានក្នុងប្រព័ន្ធជំនួយគាំទ្រ PK The Helperនេះ និងផ្តល់ជាយន្តការដោះស្រាយបញ្ហាដោយផ្អែកលើកម្រិតនៃភាពចាំបាច់ ឬ អាទិភាព, តាមដានស្ថានភាពបញ្ហា លើការដោះស្រាយ ឬ ផ្លាស់ប្តូរស្ថានភាពដំណាក់កាលនៃការដោះស្រាយ និង ភ្នាក់ងារដែលទទួលបន្ទុកដោះស្រាយ ដោយមានការជូនដំណឹងតាមរយៈកម្មវិធី តេឡេក្រាម ឬ អ៊ីម៉ែល ព្រមទាំងមុខងារទំនាក់ទំនង ។ លើសពីនេះ ប្រព័ន្ធជំនួយគាំទ្រ កត់ត្រារាល់គ្រប់សំបុត្របញ្ហាទាំងអស់ ដែលបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដើម្បីផ្តល់ជាកំណត់ត្រា និងរបាយការណ៍នៃការលើកឡើងអំពីសំណើបញ្ហា ព្រមទាំងជាប្រភពក្នុងការចែករំលែកចំណេះដឹងអំពីដំណោះស្រាយបញ្ហានានាពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធ FMIS ដែលអ្នកប្រើប្រាស់តែងជួបប្រទះជាញឹកញាប់ ។ រាល់ពេលអ្នកប្រើប្រាស់ប្រព័ន្ធ FMISនៅតាមបណ្តាក្រសួង-ស្ថាប័ន ជួបប្រទះនឹងបញ្ហា ឬ មានតម្រូវការផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធ FMIS អាចទំនាក់ទំនងមកក្រុមការងារ FMIS ដើម្បីជួយពិនិត្យ ផ្តល់យោបល់ និង សម្របសម្រួលដោះស្រាយបញ្ហាជូន ដោយត្រូវបង្កើតនូវសំណើសំបុត្រ តាមរយៈប្រព័ន្ធជំនួយគាំទ្រ PK The Helper ឬ ទំនាក់ទំនងមកកាន់ក្រុមការងារជំនួយគាំទ្រដែលមានលេខទំនាក់ទំនង ០២៣ ៤៣ ០០ ៦៣ ។