2
Jul, 2014
សិក្ខាសាលាស្តីពី “នីតិវិធីអនុវត្តការងារនាពេលអនាគត”
នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ចាប់ពីម៉ោង ៩:០០ នាទីដល់ម៉ោង១១:០០ នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២:០០ នាទី ដល់ម៉ោង៤:០០ នាទី ក្រុមការងាររួមរបស់គម្រោង FMIS បានបើកសិក្ខាសាលាស្តីពី “នីតិវិធីអនុវត្តការងារនាពេលអនាគត (FMIS To-be Business Process)” មានរយៈពេល៣ថ្ងៃនៅសាលប្រជុំធំនៃនាយកដ្ឋានព័ត៌មានវិទ្យានៃទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុដែលមានការចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោង FMIS(FMWG)។សិក្ខាសាលានេះត្រូវបានដឹកនាំដោយលោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងជាប្រធានគម្រោង FMIS ។ ជាមួយគ្នានេះដែរសិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Manas K.Mohapatra, Ms. Siew Lin Koay និង Mr. Pradeep Kumar Vaila ក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹងដំបូងអំពីមុខងារសំខាន់ៗរបស់ប្រព័ន្ធមានដូចជាៈ គណនេយ្យត្រូវសង (Account Payable) គណនេយ្យត្រូវទារ (Account Receivable) សៀវភៅធំ (General Ledger) វិភាជន៍ថវិកា (Budget Allocation) ការគ្រប់គ្រងសាច់ប្រាក់ ( Cash Management) និងបញ្ជាទិញ (Purchasing) ទៅកាន់ភាគីពាក់ពន្ធ័ និងផ្គូផ្គងនីតិវិធីអនុវត្តការងារបច្ចុប្បន្នជាមួយនីតិវិធីអនុវត្តការងារនាពេលអនាគតសម្រាប់ការវិភាគនៃផលប៉ះពាល់។
នៅក្នុងសិក្ខាសាលានេះ រាល់ការពន្យល់បង្ហាញនៃការស្ថាបនាប្រព័ន្ធ កម្មវិធីកុំព្យូទ័ររបស់ប្រព័ន្ធ និងនីតិវិធីអនុវត្តការងារនាពេលអនាគត ត្រូវបានធ្វើឡើងតាមរយៈផ្ទាំងកម្មវិធី People Soft ទៅកាន់ភាគីពាក់ពន្ធ័។
ផ្អែកលើលទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនឹងមានសិក្ខាសាលាបន្ទាប់ដែលនឹងត្រូវបានធ្វើឡើងស្តីពី ការបញ្ចប់នីតិវីធីអនុវត្តការងារនាពេលអនាគតដើម្បីឈានដល់ការរៀបចំប្រព័ន្ធ FMISតែម្តង។