
5
Nov, 2020
ធនាគារពិភពលោកប្រជុំពិភាក្សាលើការរៀបចំផែនការសម្រាប់ការត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS
នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានប្រជុំពិភាក្សាជាមួយជំនាញការមកពីធនាគារពិភពលោក ក្នុងការរៀបចំនូវឧបករណ៍ត្រួតពិនិត្យ និង វាយតម្លៃ លើការអនុវត្តកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ក៏ដូចជាការប្រើប្រាស់នូវទិន្នន័យចេញពីប្រព័ន្ធ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យជាបឋមនូវការសិក្សាស្វែងយល់ជាមួយគ្នាទៅនឹងឧបករណ៍ ក៏ដូចជាវិធីសាស្ត្រសម្រាប់ការត្រួតពិនិត្យ និង វាយតម្លៃនេះ ព្រមទាំងព្រមព្រៀងសម្រាប់កិច្ចការបន្ទាប់។